• 2018-05-14 06:54:00
  • ព័ត៌មាន

De Bruyne ឈ្នះពានសំខាន់មួយនៅវិនាទីចុងក្រោយរបស់ Premier League

  • 2018-05-14 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវិនាទីចុងក្រោយ Gabriel Jesus មិនត្រឹមស៊ុតបញ្ចូលទីឲ្យ Manchester City ឈ្នះការប្រកួតលើកទី៣២នៅ Premier League ប៉ុណ្ណោះទេប៉ុន្តែគ្រាប់បាល់នោះបានជួយមិត្តរួមក្រុម Kevin De Bruyne ឈ្នះពានដ៏សំខាន់មួយដោយប្រយោលថែមទៀត។

ពាននោះគឺពាន អ្នកនាំលេង Premier League Playmaker ដែលទើបបង្កើតឡើងលើកទីមួយបន្ទាប់ពីខ្សែបម្រើសញ្ជាតិប៊ែលហ្សិកបញ្ជូនបាល់ឲ្យ Jesus ស៊ុតបញ្ចូលទី និងជាការបញ្ជូនលើកទី១៦របស់គេនៅរដូវកាលនេះ។

មុនការប្រកួតយប់មិញ De Bruyne មានស្ថិតិបញ្ជូនបាល់ (Assist) ឲ្យមិត្តរួមក្រុមស៊ុតបាន ១៥ដងស្មើគ្នាជាមួយ Leroy Sane ដែលមកពី Manchester City ដូចគ្នា។ នៅចុងបញ្ចប់នៃការប្រកួតកីឡាករវ័យ២៦ឆ្នាំ បានទទួលពានប្រគល់ដោយតំណាងអ្នកគាំទ្រ City ២នាក់៕

ប្រភព៖ theguardian អត្ថបទ៖ វីរ័ត្ន

មតិយោបល់