• 2018-05-13 02:57:37
  • កីឡា​ផ្សេង​ៗ

ខ្លាំង! វីដេអូ​ប្រកួត​​របស់ សរ សី​នៅ One Champion មាន​អ្នក​ទស្សនា​ច្រើន​ជាង​គូ​ឯក​ទៀត

  • 2018-05-13 02:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិត​ជា​រឿង​មិន​ធម្មតា វីដេអូ​ខ្លីៗ​ស្ដី​ពី​ជ័យជម្នះ​លើក​ដំបូង​របស់​កីឡាករ​គុន​ចម្រុះ​កម្ពុជា សរ សី​យក​ឈ្នះ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Victorio Senduk មាន​អ្នក​​ចូល​ទស្សនា​ច្រើន​ជាង​គូ​វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​ទៅ​ទៀត។

អ្នក​ប្រដាល់​ចាស់​វស្សា​ សរ សី​ដែល​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​កាល​ពី​យប់​មិញ​ក្នុង​កម្មវិធី​ប្រកួត​ក្នុង​ទ្រុង​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី One Championship បាន​ប្រើ​រយៈពេល​៣​ទឹក​វាយ​សន្ធាប់​លើ​កីឡាករ​ម្ចាស់​ផ្ទះ​រហូត​​ឈ្នះ​ពិន្ទុ។

ក្នុង​កម្មវិធី​យប់​មិញ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា One:Grit&Glory ហើយ​ក៏​មាន​ការ​ប្រកួត​សងសឹក​ដណ្ដើម​ខ្សែ​ក្រវាត់​រវាង​កីឡាករ​ប្រេស៊ីល​ម្ចាស់​ជើង​ឯក Alex Silva និង​កីឡាករ​ជប៉ុន Yoshitak Naito។ អ្នក​ទាំង​ពីរ​បាន​ត​ស៊ូ​អស់​៥​ទឹក​ពេញ លទ្ធផល​ចុងក្រោយ Yoshitak អាច​ដណ្ដើម​ជើង​ឯក​ប្រភេទ​ទម្ងន់​ Stawweight បាន​មក​វិញ។

ជា​ទូ​ទៅ​រាល់​ការ​ប្រកួត​ចប់​ភ្លាមៗ​ផេក​ហ្វេសប៊ុកផ្លូវ​ការ​​របស់ One Championship តែ​បង្ហោះ​វីដេអូ​ប្រកួត​ឡើង​វិញ​គ្រប់​គូ​។ ជា​រឿង​ចាប់​អារម្មណ៍​គិត​ត្រឹមពេល​នេះ​សម្រាប់​ការ​ប្រកួត​យប់​មិញ វីដេអូ​ប្រកួត​របស់​សរ សី​មាន​អ្នក​ទស្សនា​ដល់​៨៩ ១០០០​ដងនិង​ចំនួន​ចែករំលែក (Share) ៨៣៦​ ចំណែកវីដេអូ​ប្រកួត​របស់ Alex Silva និង​ Yoshitak Naito មាន​អ្នក​ទស្សនា​ត្រឹម៤៣ ១០០០​ដង​ប៉ុណ្ណោះ៕ ​​​​(បញ្ជាក់​ទិន្នន័យ​នេះ​គិត​ត្រឹម​ពេល​សរសេរ បច្ចុប្បន្ន​កំពុង​តែ​កើន​ចំនួន​អ្នក​ទស្សនា​ជា​បន្ត​បន្ទាប់)

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់