• 2018-05-13 02:21:28
  • បាល់ទាត់

Bale ប្រើ​បច្ចេកទេស​ញាក់​សាច់ ទាត់​២​គ្រាប់ ជួយ Real ឈ្នះ ៦-០

  • 2018-05-13 02:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​សប្ដាហ៍​ទី​៣៧​ នៃ La Liga ជួយ Real Madrid យក​ឈ្នះ Celta Vigo ៦​ទល់​នឹង​០​កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ដែល​គ្មាន​វត្តមាន Cristiano Ronaldo ក្លឹប​រហស្សនាម​ស្ដេច​ស​បាន​នាំ​មុខ​​ដល់​ទៅ​៣​គ្រាប់​ត្រឹម​វគ្គ​ទី​មួយ​ ធ្វើ​បាន​ដោយ​ Gareth Bale ពីរ​គ្រាប់ និង Isco ១​គ្រាប់។ ឈាន​ដល់​វគ្គ​ទី​ពីរ Madrid បន្ត​បន្ថែ​៣​គ្រាប់​ទៀត​សម្រេច​ទី​ដោយ​កីឡាករ Achraf Hakimi &Toni Kroos ម្នាក់​១​គ្រាប់​ និង Sergi Gomez​របស់ Celta Vigo ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ La Liga នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​១​ប្រកួត​ទៀត​ទេ​នឹង​ចប់​លីគ​ហើយ៕​​

Top10 La Liga ពេល​នេះ

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់