• 2018-05-11 09:19:42
  • បាល់ទាត់

Cavani និង​ Aguero ជា​រ៉ាដា​របស់​ Atletico សម្រាប់​ជំនួស​ Griezmann

  • 2018-05-11 09:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ ២០១៧-១៨ សឹង​តែ​ឈាន​ដល់​ទី​បញ្ចប់​ទៅ​ហើយ​ មាន​ន័យ​ថា​ទីផ្សារ​ដោះដូរ​កីឡាករ​ថ្មី​ក៏​កាន់​តែ​ខិត​ចូល​មក​ដល់​ហើយ​ដែរ។

Cavani

ដំណឹង​រសើប​ជាង​គេ​សម្រាប់​ទី​ផ្សារ​បើក​ក្នុង​រដូវ​ក្ដៅ​នេះ​គឺ​ការ​ចាកចេញ​របស់​ Antoine Griezmann។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​​ត្រូវ​ Barcelona ​តាម​ទាក់ទង​ទៅ​កាន់​ទឹកដី​ Nou Camp តាំង​ពី​ខែ​មករា​ស្រប​ពេល​សាមី​ខ្លួន​ក៏​ចង់​ស្វែង​រក​ទ្រនំ​ថ្មី​ដែរ​នោះ​ធ្វើ​ឲ្យ​ Atletico កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស​កន្លែង​​​ទំនេរ។​

Atletico នឹង​បញ្ចេញ​ Fernando Torres ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សំខាន់​បច្ចុប្បន្ន​សល់​តែ​ Diego Costa មួយ​ប៉ុណ្ណោះ​ដូច្នេះ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​មាន​លេច​ឭ​ព័ត៌មាន​ថា​ចង់​បាន​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​ Sergio Aguero ពី​ Manchester City ត្រឡប់​ទៅ​វិញ។​

ក្រៅ​ពី Aguero នៅ​មាន Edinson Cavani ក៏​ជា​មុខ​សញ្ញា​របស់​ Atletico ដែរ​។ មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​២​រូប​មាន Diego Godin និង​ Jose Gimenez គឺ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​ដែល​កំពុង​ជោគជ័យ​នៅ​លីគ​បារាំង​ជាមួយ​ Paris Saint-Germain៕

Aguero

ប្រភព៖ ESPN FC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់