• 2018-05-11 00:47:23
  • ព័ត៌មាន

Man Utd និង​ West Ham បញ្ចប់​ក្នុង​លទ្ធផល​គ្មាន​គ្រាប់​បញ្ចូល​ទី

  • 2018-05-11 00:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ត្រឹម​ស្មើ​គ្នា​ ០-០ ប៉ុណ្ណោះ​ជាមួយ​ West Ham ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣៧។

លទ្ធផល​នេះ​គ្រាប់​គ្រាន់​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ Old Trafford បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​រង​ជើង​ឯក​ឬ​ លេខ​២​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ដោយសារ​ដាច់​លេខ​៣​ Tottenham Hotspur រហូត​៤​ពិន្ទុ​ខណៈ​ការ​ប្រកួត​សល់​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​ហើយ។

បន្ទាប់​ពី​នាំ​ក្រុម​បាន​ចំណាត់​ថ្នាក់​រង​ជើង​ឯក​អ្នក​ចាត់ការ​ Jose Mourinho បាន​និយាយ​ថា​ក្រុម​ទាំង​មូល​នឹង​គ្មាន​អ្វី​ត្រូវ​អបអរ​​ចំពោះ​លទ្ធផល​បែបនេះ​ទេ​ព្រោះ​វា​ជា​អត្តចរិត​របស់​លោក​ ក៏​ដូចជា​ ក្លឹប​ Manchester United តាំង​ពី​ដើម​មក។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បន្ត​ថា​យ៉ាង​ណា​លោក​ពេញ​ចិត្ត​ដែល​ក្រុម​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ Top 4 ហើយ​បាន​លេខ​២​ មិន​មែន​លេខ​៤។ United នឹង​ត្រូវ​ប្រកួត​បិទ​រដូវ​កាល​ដោយ​ប៉ះ​ Watford នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​វេលា​ម៉ោង​៩​យប់​ដូច​ក្រុម​ទាំង​៩​គូ​ផ្សេង​ទៀត​ដែរ៕ ​

ប្រភព៖ The Sun អត្ថបទ៖ វិរ័ត្ន

មតិយោបល់