• 2018-05-10 09:33:25
  • បាល់ទាត់

បុរស​​អូស្ត្រាលី​ម្នាក់​កំពុង​​លះ​បង់​ពេល​វេលា​ជួយ​បាល់ទាត់​នៅ​​​​​​សៀមរាប​

  • 2018-05-10 09:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 61

ចន្លោះមិនឃើញ

គ្រូ​​បង្វឹក​ក្រុម​បាល់ទាត់​ Siem Reap FC ​ជន​ជាតិ​អូស្ត្រាលី​លោក​ Blaed Perkins បាន​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​​​អភិវឌ្ឍ​បាល់ទាត់​នៅ​ខេត្ត​សៀម​រាប​។ ពេល​នេះ​លោក​កំពុង​ដឹក​នាំ​ក្រុម​​ហ្វូត​សាល​ Siem Reap FC លេង​ពាន​ Ganzberg Futsal Cup ឆ្នាំ​២០១៨។

លោក Blaed Perkins

លោក​ Blaed Perkins បាន​​ដឹក​នាំ​ Siem Reap FC ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ Old Stadium 1999 FA ដោយ​លទ្ធផល​ ១០-២ ​កាល​ពី​សប្តាហ៍​មុន។ ជុំ​វិញ​ការ​ដឹក​នាំ​នេះ​ លោក​បាន​​ប្រាប់​ថា​ ការ​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ ក្រុម​របស់​លោក​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ ហើយ​សង្ឃឹម​ធ្វើ​បាន​ល្អ​នៅ​វគ្គ​បន្ទាប់​ ជា​ពិសេស​លោក​ចង់​នាំ​របស់​ក្រុម​​​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

​គ្រូ​បង្វឹក​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​កំពុង​​ធ្វើ​កិច្ច​ការ​យ៉ាង​សកម្ម​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​​ជួយ​​​សង្គម​។ លោក​កំពុង​ធ្វើ​ការ​នៅ​អង្គការ​ Feeding Dreams Cambodia ដែល​សកម្មភាព​របស់​អង្គការ​នេះ​ក៏​មាន​គម្រោង​មួយ​ឈ្មោះ​ YES Football Academy ដែល​អភិវឌ្ឍ​យុវជន​បាល់ទាត់។

ក្រុម Siem Reap FC

​លោក​កំពុង​ធ្វើ​ទី​លាន​បាល់ទាត់​ហ្វូត​សាល​​ផ្ទាល់​ខ្លួន​មួយ​នៅ​ខេត្ត​សៀមរាប។ ទី​លាន​បាល់ទាត់​នេះ​​មាន​ផ្ទៃ​ដី​​ទំហំ​​៤២​ គុណ​​២២​​​ម៉ែត្រ​​​ដាំ​ដោយ​ស្មៅ​សិប្បនិម្មិត។​ ទី​លាន​បាល់ទាត់​ហ្វូត​សាល​នេះ​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​ការ​ហ្វឹក​ហាត់​ និង​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​នៅ​ខេត្ត​សៀមរាប។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខេត្ត​សៀមរាប​កាន់​តែ​សំបូរ​យុវជន​ចូល​​ចិត្ត​លេង​បាល់ទាត់​ និង​មាន​ទេព​កោសល្យ​ច្រើន។ លោក​សង្ឃឹម​​ថា រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត​ កីឡា​បាល់ទាត់​នៅ​ខេត្ត​សៀមរាប​កាន់​​តែ​រីក​ចម្រើន។

ទស្សនា​ការ​លើក​ឡើង​របស់​លោក Blaed

លោក​ Blaed Perkins ដែល​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​១០​ឆ្នាំ​ហើយ​នោះ​បាន​​រៀប​ការ​ជា​មួយ​នារី​ខ្មែរ​ និង​កំពុង​មមាញឹក​ខ្លាំង​ក្នុង​កិច្ច​ការ​ជួយ​បាល់ទាត់​នៅ​ខេត្ត​សៀមរាប៕

ទី​លាន​ហ្វូត​សាល​កំពុង​កសាង

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់