• 2018-05-11 00:21:00
  • ព័ត៌មាន

មើល​សម្រស់​​​ពិធី​ការិនី​កីឡា​១០​រូប​​​ដ៏​ទាក់ទាញ​​បំផុត​លើ​លោក​​

  • 2018-05-11 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ​​មាន​នារី​ជា​ច្រើន​ដែល​បាន​យល់​ដឹង​ពី​កីឡា​ និង​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​កីឡា​ ជា​ពិសេស​ស្ត្រី​ដែល​​ជា​អ្នក​សារព័ត៌មាន​ និង​ជា​ពិធី​ការិនី​កីឡា។ ​ពេល​នេះ​​​សូម​បង្ហាញ​មុខ​ពិធី​ការិនី​កីឡា​ដ៏​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ទាក់​ទាញ​១០​នាក់​ទូទាំង​ពិភព​លោក។

១០. ពិធី​ការិនី​ Samantha Ponder

ពិធីការិនី​ Ponder បាន​ជំនួស​ពិធីការិនី​​ Andrews កម្មវិធី​ ‘College Gameday’ របស់​ទូរទស្សន៍​​ESPN ដែល​ផ្សាយ​រាល់​ថ្ងៃ​សៅរ៍។ នាង​បាន​ចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​​​កីឡា​​តាំង​ពី​ឆ្នាំ​​២០១២​សម្រាប់​កម្មវិធី​ Thursday Night College Football។

៩. ពិធី​ការិនី​ Erin Andrews

ពិធី​ការិនី​ Erin Andrews រហូត​ដល់​ពេល​នេះ​អាយុ​ជិត​៤០​ឆ្នាំ​ហើយ ប៉ុន្តែ​​នៅ​តែ​ជា​ពិធី​ការិនី​កីឡា​ដ៏​ទាក់ទាញ​ដដែល។ នាង​ធ្វើ​ជា​ពិធី​ការិនី​កីឡា​ឲ្យ​ទូរទស្សន៍​ NFL​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

៨. ពិធី​ការិនី​ Jenn Brown

តាម​ពិត​ទៅ​នាង​ Jennifer Lynne Brown ជា​អតីត​​កីឡា​ការិនី​របស់​សកល​វិទ្យាល័យ​University of Florida។ នាង​បាន​កិច្ច​ការ​ព័ត៌មាន​តាំង​ពី​ឆ្នាំ​២០០៨​​ឲ្យ​ទូរទស្សន៍​ NFL។

៧. ពិធី​ការិនី​ Melanie Collins

ពិធី​ការិនី​រូប​នេះ​លេច​មុខ​ធ្វើ​ការងារ​ឲ្យ​ Yahoo Sports និង​ជា​ពិធី​ការិនី​កម្មវិធី​ Fantasy Football Live។ នាង​បាន​ចាប់​អាជីព​នេះ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

៦. ពិធី​ការិនី​ Heidi Watney

បើ​អ្នក​តាម​ដាន​កីឡា Baseball ​ ប្រាកដ​ជា​ស្គាល់​នាង​មិន​ខាន​ឡើយ។ នាង​ជា​អ្នក​សេចក្តី​ការ​ព័ត៌មាន​កីឡា​ឲ្យ​ MLB Network។ តាម​ពិត​នាង​ជា​អតីត​បេក្ខនារី​ប្រកួត​បវរ​កញ្ញា​កាលីហ្វញ៉ា​កាល​ពី​ឆ្នាំ​២០០២ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។

៥. ពិធី​ការិនី​ Kristen Ledlow

ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ This NBA Inside Stuff ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ទូរទស្សន៍​ NBA TV។ នាង​ជា​អតីត​កីឡា​ការិនី​បាល់ទះ​ឲ្យ​សកល​វិទ្យាល័យ​ Florida's Southeastern University។ នាង​ចាប់​ផ្តើម​ការងារ​ដំបូង​ឲ្យ​ WTXL-TV។

៤. ពិធី​ការិនី LeeAnn Tweeden

អតីត​បុគ្គលិក​ ​Hooters ជា​អ្នក​សារព័ត៌មាន​កីឡា​​ដ៏​លេច​ធ្លោ​ម្នាក់​​​នៅ​ទូរទស្សន៍​ Fox Sports។ នាង​ធ្លាប់​កម្មវិធី​​តាំង​ពី​ឆ្នាំ​​២០០១​ដល់​២០០៧​​ឲ្យ​កម្មវិធី​ជា​ច្រើន​ដូច​ជា​ UFC Tonight និង​ Best Damn Sports Show Period​ ជា​ដើម។ ឆ្នាំ​២០០៨​​នាង​ចាប់​ផ្តើម​ធ្វើ​ការ​ឲ្យ​ NBC។

៣. ពិធី​ការិនី​ Alex Curry

នាង​ Alex Curry ជា​អតីត​កីឡា​ការិនី​បាល់ទាត់​របស់​សកល​វិទ្យាល័យ​ San Diego State University ដែល​នាង​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក​ NIRSA National Championships កាល​ពី​ឆ្នាំ​២០០៦។ នាង​បញ្ចប់​ការ​សិក្សា​ជំនាញ​ព័ត៌មាន​ និង​បាន​ធ្វើ​ជា​ពិធី​ការិនី​ E!News Now និង​ Fuel TV Download។

២. ពិធី​ការិនី Sara Carbonero

នាង​នេះ​ហើយ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​ចាំ​ទី​អេស្ប៉ាញ​​Iker Casillas ពេល​ជម្រើស​ជាតិ​អេស្ប៉ាញ​ធ្លាក់​ចេញ​ពី​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១០។ នាង​បាន​ចាប់​ផ្តើម​ការងារ​ជា​អ្នក​សេចក្តី​រាយការណ៍​ឲ្យ​ទូរទស្សន៍​ Telecinco និង​បាន​ផ្លាស់​ទៅ​ពរទុយហ្គាល់​​​កាល​ពី​ឆ្នាំ​២០១៥។ នាង​ជាប់​ឈញមោះ​អ្នក​សារព័ត៌មាន​ស្រី​សិចស៊ី​បំផុត​​កាល​ពី​ឆ្នាំ​២០០៩។

១. ពិធី​ការិនី​ Lindsay Czarniak

នាង​ Lindsay Czarniak ជា​ពិធី​ការិនី​កីឡា​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ទូរទស្សន៍​ ESPN។ នាង​ជា​កីឡា​ការី​ស្ត្រី​ទី​១​ដែល​​ធ្វើ​កម្មវិធី​ Indy 500 សម្រាប់​ ABC តាំង​ពី​ឆ្នាំ​២០១៣។ នាង​ក៏​ជា​ពិធី​ការិនី​របស់​កម្មវិធី​ TNT’s Nascar Sprint Cup Series និង​​ធ្លាប់​រាយការណ៍​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ជា​ច្រើន​​ដូច​ជា​​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ចិន​ឆ្នាំ​២០០៨​៕

វីដេអូ​បង្ហាញ​ពី​ពិធី​ការិនី​ទាំង​១០​រូប

ប្រភព៖ sport.one ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់