• 2018-06-18 20:00:50
  • ប្រវត្តិ​​

Kane ស៊ុត​២​គ្រាប់​ម្នាក់ឯង​ជួយ​ អង់គ្លេស ឈ្នះ​ ទុយណេស៊ី​ ចុងម៉ោង

  • 2018-06-18 20:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​ក្រុម​ជម្រើស​ជាតិ​​ទំាង​ពី​តាម​រយៈ​ការ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សកម្ម​តែ​ម្តង។ អង់គ្លេស​បាន​បើក​ការ​នាំ​មុខ​ ១​-០ មុន​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Harry Kane នៅ​នាទី​ទី​​១១ ប៉ុន្តែ​ភាព​រីក​រាយ​របស់​អង់គ្លេស​បាន​ស្ងាត់​ទៅ​វិញ​នៅ​នាទី​​ទី​៣៥​ បន្ទាប់​ពី​​ទុយណេស៊ី​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ដោយ​កីឡាករ Ferjani Sassi នៅ​នាទី​៣៥។

Kane អាវ​ក្រហម និង​កីឡាករទុយណេស៊ី អាវ​ស
កីឡាករ​ទុយណេស៊ី Ben Youssef លោត​តែត​ទប់​បាល់

បន្ទាប់​ពី​ទុយណេស៊ី​រក​គ្រាប់​បាល់​តាម​ស្មើ​ អង់គ្លេស​បាន​សម្រុក និង​មាន​ឱកាស​ស៊ុត​នៅ​មុខ​ទី​របស់​គូ​ប្រកួត​ជា​បន្ត​បន្ទាប់ ជា​ពិសេស​នៅ​នាទី​ទី​៤១ Lingard ឆ្កឹះ​បាល់​ផុត​អ្នក​ចាំ​ទី តែ​បុក​បង្គោល​ទី​។

នៅ​ពូល​ជា​មួយ​គ្នា​នេះ​​កាល​ពី​ម៉ោង​១១​យប់​ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​រក​បាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​ប៉ាណាម៉ា​ដោយ​លទ្ធផល​ ៣-០។ គ្រាប់​បាល់​ជ័យជម្នះ​នេះ​រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ Lukaku ២​គ្រាប់​នៅ​នាទី​ទី​៦៩ និង​៧៥ ហើយ​ Dries Mertens រក​បាន​១​គ្រាប់​នៅ​នាទី​ទី​៤៧។

អ្នក​គាំទ្រ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់