• 2018-03-20 06:31:03
  • បាល់ទះ

​​ក្លឹប​បាល់ទះ​​ក្រសួង​មហាផ្ទៃ ​ចំណាយ​មួយ​ខែ​ៗ​​កប់​គ្រាន់​តែ​ថ្លៃ​បាយ​កីឡាករ​

  • 2018-03-20 06:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​បាល់​ទះ​ក្រសួង​មហាផ្ទៃ​ចំណាយ​មួយ​ខែ​ៗ ទៅ​លើ​ថ្លៃ​បាយ​របស់​កីឡាករ​គឺ​ចំនួន ១២ លាន​រៀល។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​លោក អ៊ូ សុផល គ្រូ​បង្វឹក​ក្រុម​បាល់ទះ​​មួយ​នេះ​។

កីឡាករ របស់​ក្លឹ​ក្រសួង​មហាផ្ទៃ (លោក អ៊ូ សុផល ស្ដាំ)

​​អតីត​កីឡាករ​ជម្រើស​ជាតិ​​ឆ្នេរខ្សាច់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្លឹប​របស់​លោក​មាន​កីឡាករ​សរុប ១៤ រូប​​រួម​ទាំង​យុវជន​ថ្នាល និង​កីឡាករ​ឆ្នើម​។ ទាក់​ទង​ការ​ចំណាយ​វិញ​ គឺ​​ចាយ​ជា​រៀងរាល់​ខែ​ដូច​ចំនួន​ខាង​លើ ក្រៅ​ពី​នោះ​នៅ​មាន​ថ្លៃ​ទឹកបរិសុទ្ធ​​មួយ​ថ្ងៃ​២​កេះ​ផ្សេង​ទៀត​​រាល់​ពេល​ហ្វឹកហាត់​។ ​​​​ បន្ថែម​លើស​ពី​នេះ​កីឡាករ​អាច​ទទួល​បាន​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​​ក្រោយ​ពេល​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​ក្រសួង​មហាផ្ទៃ​ ដោយ​មិន​បាច់​បង់​ប្រាក់ ដែល​សកល​វិទ្យាល័យ​ដែល​ក្លឹប​នេះ​ផ្ដល់​ជូន​គឺ​ទទួល​បាន​ពី​ថ្នាក់​ដឹក​នៃ​របស់​ក្លឹប។ អ្វី​ដែល​ជា​ចំណុច​ចាប់​អារម្មណ៍​បំផុត​​ក្នុង​នោះ​កីឡាករ អាច​ទទួល​បាន​តំណែង​​ជា​មន្ត្រី​ប៉ូលិស​​មាន​ក្រប​ខ័ណ្ឌ​ និង​មាន​ប្រាក់​ខែ​​ផង​ដែរ។

ក្លឹប​ក្រសួង​មហាផ្ទៃ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៧ ក្នុង​ការ​បង្កើត​ឡើង​​នេះ​មាន​​មេដាយ និង​ពាន​​ជា​ច្រើន​ដែល​ក្លឹប​នេះ​ធ្លាប់​ដណ្ដើម​បាន។ ​ការ​បង្កើត​ឡើង​លើក​ដំបូង​មិន​ទាន់​ក្លាយ​ជា​ក្លឹប​អាជីព​ឡើយ រហូត​ដល់​ឆ្នាំ​១៩៩៩ ទើប​ក្លាយ​ជា​ក្លឹប​អាជីព និង​បាន​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ធំ​ៗ នៅ​​ក្រៅ​ស្រុក​ជា​ច្រើន៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់