• 2018-03-20 01:11:04
  • បាល់ទាត់

Arsenal សម្លឹង​ឃើញ​អ្នក​ចាំទី​៥​រូប​ដែល​អាច​ជំនួស​តំណែង​ Cech

  • 2018-03-20 01:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Peter Cech ទំនង​ជា​នឹង​ចាកចេញ​ពី​ Arsenal នៅ​ចុង​រដូវ​កាល​នេះ​ដោយ​សារ​វ័យ​ចំណាស់​ និង​ធ្លាក់​ដៃ​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ។

Cech

អវត្តមាន​របស់​អ្នក​ចាំ​ទី​សញ្ជាតិ​ឆែក​កំពុង​កើត​មាន​សំណួរ​លើក​ឡើង​ថា​តើ​ Arsenal នឹង​យក​នរណា​មក​ជំនួស​ជា​ដៃ​មួយ​។​ កីឡាករ​វ័យ​៣៥​ឆ្នាំ​ត្រូវ​លោក​ Arsene Wenger យក​ពី​ Chelsea ក្នុង​តម្លៃ​ខ្ទង់​១០​លាន​ផោន​ កាល​ពី​ឆ្នាំ​២០១៥​ ដោយ​ជួយ​ក្លឹប​លើក​ពាន​ FA Cup បាន​ម្ដង​ និង​ FA Charity Shield បាន​២​ដង។​

យ៉ាង​ណា​ Daily Star ឲ្យ​ដឹង​ថា​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​សម្លឹង​ឃើញ​អ្នក​ចាំទី​៥​រូប​ដើម្បី​បំពេញ​តំណែង​​ទំនេរ​នៅ​រដូវ​កាល​ក្រោយ​។ ៥​នាក់​​នោះ​មាន​ Alisson របស់​ Roma, Szcezesny របស់​ Juventus, Jack Butland របស់​ Stoke, Jan Oblak របស់​ Atletico Madrid និង​ Bernd Leno របស់​ Leverkusen៕

Alisson
Szcezesny
Butland
Oblak
Leno

ប្រភព៖ Dailystar ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់