• 2018-03-13 21:55:58
  • ព័ត៌មាន

Man Utd ខ្ទាតចេញពី Champions League ក្រោមស្នាដៃ Sevilla នៅទឹកដីខ្លួនឯង

  • 2018-03-13 21:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បានខ្ទាតចេញពីក្របខ័ណ្ឌ UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយសឹងមិនគួរឲ្យជឿក្រោយចាញ់ Sevilla ដោយលទ្ធផល ១ទល់នឹង២ នៅទឹកដី Old Trafford។

កាលពីជើងទីមួយនៅអេស្ប៉ាញក្រុមរហស្សនាមថាបិសាចក្រហមមានប្រៀបលើគូប្រកួតដោយស្មើគ្នា ០ -០ តែយ៉ាងណាពួកគេមិនត្រឹមមិនអាចស្មើនោះទេ ថែមទាំងចាញ់ Sevilla ថែមទៀតនៅក្នុងផ្ទះ ខ្លួនឯង។

ខ្សែប្រយុទ្ធឆ្នើម Ben Yedder គឺជាពេជ្ឈឃាដរកបាន២គ្រាប់សម្លាប់ក្លឹបយក្សអង់គ្លេសនៅនាទី ៧៤ និង៧៨ ស្របពេល United រកបាន១គ្រាប់លួងចិត្តអ្នកគាំទ្រនៅនាទី ៨៤ដោយ Romelu Lukaku។

បរាជ័យនេះធ្វើឲ្យ Man Utd ក្លាយជាក្រុមទីពីរដែលដើរចេញពីពានកំពូលអឺរ៉ុបបន្ទាប់ពី Tottenham Hotspur ដែលធ្លាក់ក្រោមថ្វីដៃ Juventus៕

ប្រភព៖ theguardian អត្ថបទ៖ វីរ័ត្ន

មតិយោបល់