• 2018-03-13 04:01:33
  • វិភាគ

បច្ចុប្បន្ន​កំពូល​អ្នក​ប្រដាល់ ៤ រូប​របស់​ខ្មែរ​នេះ​ កម្រ​ឃើញ​ប្រើ​កែង​ផ្ដួល​ដៃគូ

  • 2018-03-13 04:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គ្រប់​រូប​តែង​មាន​ក្បាច់​របស់​ខ្លួន អ្នក​ប្រដាល់​ខ្លះ​ចូល​ចិត្ត​ប្រើ​កណ្ដាប់​ដៃ ជង្គង់ ឬ​ផ្លែ​កែង​ ទៅ​តាម​ជំនាញ​របស់​គេ។ ដោយ​ឡែក​អ្នក​ប្រដាល់​ ៤ រូប​នេះ​វិញ​​តាំង​ពី​ចាប់​ផ្ដើម​ប្រកួត​រហូត​មក​ដល់​បច្ចុប្បន្ន​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កម្រ​ក្នុង​ការ​​ប្រើ​ផ្លែ​កែង ឬ​ផ្ដួល​ដៃ​គូ​ដោយ​ប្រើ​កែង​របស់​គេ។

១-រឿង​ សោភ័ណ្ឌ ៖ អ្នក​ប្រដាល់​​កម្រិត​កំពូល​របស់​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​កណ្ដាប់​ដៃ​ឆ្វេង ហើយ​ជា​រឿយ​ៗ ត្រូវ​បាន​គេ​ឃើញ​ថា ឧស្សាហ៏ផ្ដួល​ដៃ​គូ​ដោយ​កណ្ដាប់​ដៃ​របស់​គេ។ ជា​មួយ​គ្នា​នោះ​ចំពោះ​ផ្លែ​កែង​វិញ​ សោភ័ណ្ឌ កម្រ​ប្រើ​ណាស់​ពិសេស​​សឹង​តែ​មិន​ដែល​ផ្ដួល​ដៃ​គូ​ដោយ​កែង​នេះ​ផង​។

រឿង សោភ័ណ្ឌ

២-មឿន សុភា ៖ អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​រូប​នេះ​ មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​ទាត់​ និង​កណ្ដាប់​ដៃ​ ពោរពេញ​ដោយ​​ទម្ងន់​ធ្ងន់​ៗ។ សម្រាប់​វិធី​ក្នុង​ការ​ប្រើ​កែង​​​កូន​សិស្ស​លោក​ ធន សុភា រូប​នេះ​មាន​ការ​ប្រើ​ប្រាស់​តិច​តួច​ជា​រៀងរាល់​ការ​ប្រកួត​របស់​គេ មាន​ពេល​ខ្លះ​សឹង​មិន​ប្រើ​ផង​ក៏​មាន។

មឿន សោភា (ក្រហម)

៣- ឡុង សុភី ៖ អ្នក​ណា​ក៏​ស្គាល់​ដែរ​ថា អ្នក​ប្រដាល់​រូប​នេះ​មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​ជង្គង់ និង​មាន​ការ​ប្រើ​ប្រាស់​កណ្ដាប់​ដៃ​បន្ទាប់បន្សំ​។ បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​កែង​វិញ កម្រ​ណាស់​អ្នក​ប្រដាល់​​​មាន​​បទ​ពិសោធ​ជោកជាំ​លើ​សង្វៀន​រូប​នេះ​​ប្រើប្រាស់​​វា​។

ឡុង សុភី (ក្រហម)

៤- ពេជ្រ សីហា ៖ គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​ហើយ រហ័ស​នាម​ ម៉ៃ ថៃ​សាន់​ខ្មែរ ឬ​អ្នក​ប្រដាល់​កណ្ដាប់​ដៃ​ថ្ម​ ។ ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ពេល​ ពេជ្រ សីហា មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​ប្រើ​កណ្ដាប់​ដៃ និង​មាន​ភាព​អត់ធន់​​កម្រិត​ខ្ពស់​នៅ​ពេល​ដៃ​គូ​វ៉ៃ​ចំ​ផ្ទៃ​មុខ​របស់​គេ។ រីឯ​ការ​ប្រើ​ប្រាស់​កែង​វិញ​ សីហា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​ប្រើ​ប្រាស់​មិន​សូវ​​សមប្រកប​។ ប៉ុន្តែ​មួយ​រយៈ​ចុង​​ក្រោយ​នេះ​​អ្នក​ប្រដាល់​មក​ពី​ខេត្ត​តាកែវ​រូប​នេះ​​ បាន​ព្យាយាម​ប្រើ​ផ្លែ​កែង​របស់​គេ ដោយ​ប្ដូរ​ពី​ការ​ប្រើ​ប្រាស់​កណ្ដាប់​ដៃ​សុទ្ធ​មក​ប្រើ​កែង​​គួបផ្សំ៕ ​​​​

ពេជ្រ សីហា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់