• 2018-03-12 03:16:06
  • វិភាគ

សុខ​ រិទ្ធ៖ បើ​​ចាញ់​គឺត្រឹម​ពិន្ទុ​បាន​ហើយ​ មិន​អាច​ឲ្យ​សន្លប់​​ដាច់​ខាត

  • 2018-03-12 03:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ រិទ្ធ​ បាន​ប្តេជ្ញា​មិន​ឲ្យ​សន្លប់​ដាច់​ខាត​ក្នុង​អាជីព​ប្រដាល់​របស់​គេ ប៉ុន្តែ​ប្រសិន​​បើ​វ៉ៃ​ចាញ់​​ គឺ​ត្រឹម​ចាញ់​ពិន្ទុ​នោះ​ទេ។​

កីឡាករ សុខ រិទ្ធ

សុខ​ រិទ្ធ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ គឺ​មិន​សូវ​ជា​ពិបាក​ទេ​ ព្រោះ​បាន​ហ្វឹកហាត់​ដិតដល់​ គិត​ទៅ​ប្រហែល​ជា​១ខែ​។​ បើ​និយាយ​ពី​សមត្ថភាព​កីឡាករ​ថៃ​ ដែល​មក​ប្រកួត​នៅ​កម្ពុជា​បច្ចុប្បន្នមិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​នៅ​ឯ​ប្រទេស​ថៃ​នោះ​ទេ​ គឺប្រហាក់ប្រហែល​គ្នា។​

សុខ រិទ្ធ និង​អ្នកគាំទ្រ

បង​ប្រុស​របស់​ កាកា​ បន្ត​ថា​ រូប​គេ​បាន​​តាំង​ចិត្ត​រឿង​មួយ​​គឺ​ រាល់​ការ​ប្រកួត​មិន​ថា​នៅ​ឯ​ប្រទេសថៃ​ ឬ​​កម្ពុជា​​ត្រូវ​​ប្រកួត​យ៉ាង​​មិន​ត្រូវ​​​​ចាញ់​សន្លប់​ឡើយ។​ បើ​ចាញ់​ដោយ​សន្លប់​គឺ​ខ្មាសគេ​។ ណា​មួយ​មិន​ចង់​ឲ្យ​គាំទ្រ​ជា​ច្រើន​​មិន​សប្បាយ​ចិត្ត​ ព្រោះ​​អ្នក​គាំទ្រ​​ទុក​ចិត្ត​លើ​ការ​ប្រកួត​របស់​ខ្លួន​ ដូច្នេះ​ត្រូវ​តែ​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​យក​ជ័យជម្នះ។​

កីឡាករថៃ ចាញ់សន្លប់​
សុខ​ រិទ្ធ ពេល​ឈ្នះ​ថៃ

សុខ​ រិទ្ធ​ ជា​បង​ប្រុស​បង្កើត​របស់​កីឡាករ​ កាកា​​ ដែល​អ្នក​ទាំង​ពីរ​ជា​កូន​សិស្ស​របស់​លោក​គ្រូ​ សាន់​ សាយយ៉ាន់​ មក​ពី​ខេត្ត​បន្ទាយមានជ័យ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ ក្នុង​​ជំនួប​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​កាល​ពី​ថ្ងៃ​សុក្រ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់