• 2018-03-04 05:00:25
  • ប្រវត្តិ​​

ធ្វើ​បាន​៣០០​គ្រាប់​ដូច​គ្នា តែ Ronaldo ប្រើ​ពេល​ល្អ​ជាង​ Messi

  • 2018-03-04 05:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo និង Lionel Messi គឺ​ជា​កីឡាករ​តែ​២​រូប​គត់​ដែល​អាច​រក​បាន​ដល់​៣០០​គ្រាប់ ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​អេស្ប៉ាញ។

Ronaldo បាន​ចូលរួម​ជាមួយ​ Real Madrid ក្នុង​ឆ្នាំ​២០០៩ ក្រោយ​ផ្ទេរ​ពី​បិសាច​ក្រហម Man Utd ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពេល​នោះ​៨០​លាន​ផោន។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រក​ឃើញ​គ្រាប់​ទី​៣០០ បន្ទាប់​ពី​ទាត់​ចូល​គ្រាប់​ទី១​របស់​ខ្លួន ជួយ Madrid ឈ្នះ Gatafe ៣-១។

បែរ​មក​មើល​ស្ថិតិ​ទាត់​បញ្ចូល​ទី​របស់ Messi និង Ronaldo វិញ។ Ronaldo បាន​ចំណាយ​ពេល​លេង​២៨៦​ប្រកួត ក្នុង La Liga អាច​រក​បាន​៣០០​គ្រាប់ ខណៈ​កីឡាករ​អាហ្សង់ទីន Messi លេង​ដល់​៣៣៤​ប្រកួត​ទើប​ឈាន​ដល់​គ្រាប់​បាល់​បែប​​នេះ។ យោង​តាម​ស្ថិតិ​នេះ Ronaldo ធ្វើ​ដល់​គោលដៅ​លឿន​ជាង Messi។

យ៉ាងណាមិញ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​ ​Messi កំពុង​ឈរ​លើ​គេ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga មាន​៣៧២​គ្រាប់ ឯ​ CR7 មាន​៣០១​គ្រាប់ និង​​លេខ​៣​លោក Telmo Zarra ជនជាតិ​អេស្ប៉ាញ​មាន​២៥១​គ្រាប់៕ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់