• 2018-02-26 13:38:00
  • ប្រវត្តិ​​

ក្លឹប​មេ​តារាង​ប្រចាំ​លីគ​អឺរ៉ុប​ធំៗ​ទាំង ៥ មាន​តែ​ ១​ប៉ុណ្ណោះ​ដែល​ទាន់​ចត់​បាយ​រឿង​ចាញ់

  • 2018-02-26 13:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​នឹង​ពេល​នេះ ក្នុង​ចំណោម​បណ្ដា​ក្លឹប​លេខ​ ១ ក្នុង​លីគ​ធំៗ​ទាំង ៥ នៅ​អឺរ៉ុប មាន​តែ ក្លឹប​អ្នក​មាន​បុណ្យ Barcelona មួយ​គត់​ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់។

បើ​ទោះ​ជា​លេង​បាន​ជាង ២៥​ប្រកួត​ទៅ​ហើយ (ក្នុង​នោះ​ឈ្នះ ២០​លើក ស្មើ ៥​ដង) ក្នុង​លីគ​កំពូល​អេស្ប៉ាញ ក្លឹប​អ្នក​មាន​បុណ្យ​មិន​ទាន់​ចាញ់​ទេ សូម្បី​តែ​មួយ​ប្រកួត។

ដោយ​ឡែក​ ក្លឹប​ដែល​កំពុង​ឈរ​លេខ ១ ក្នុង​លីគ​ធំៗ​អឺរ៉ុប​៤ ​ទៀត បើ​ទោះ​ជា​ធ្លាប់​បាន​ចាញ់​ប្រកួត​ក្ដី​ក្នុង​រដូវ​កាល​នេះ មិន​មាន​ក្លឹប​មេ​តារាង​លីគ​មួយ​ណា ចាញ់​លើស​ពី​ ២ប្រកួត​ឡើយ។ នៅ​អង់គ្លេស ក្លឹប Manchester City បាន​ចាញ់​ត្រឹម​តែ​ ១​ប្រកួត​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​លេង​ ២៧​ប្រកួត (​ក្នុង​នោះ ឈ្នះ ២៣ដង ស្មើ ៣​លើក)។ នៅ​អ៊ីតាលី ក្លឹប Napoli ក៏​ដូច​យក្ស​ផ្ទៃ​មេឃ Manchester City ដែរ គឺ​ក្លឹប​ទើប​តែ​ចាញ់​ ១​ប្រកួត​ប៉ុណ្ណោះ ក្នុង​រដូវ​កាល​នេះ (លេង ២៥​ប្រកួត ឈ្នះ ២១ ប្រកួត និង​ស្មើ ៣​ប្រកួត)។

ងាក​មក​មើល ក្លឹប Bayern Munich នៅ​អាល្លឺម៉ង់​វិញ ក្លឹប​បាន​ចាញ់​ពីរ​ប្រកួត​ហើយ ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​លេង​ក្នុង​លីគ​បាន ២៤​ប្រកួត (​ក្នុង​នោះ ឈ្នះ ១៩​លើក និង​ស្មើ ៣​ដង)។ ដូច​គ្នា​ដែរ ក្លឹប​អ្នក​មាន PSG ក៏​បាន​ស្គាល់​ពាក្យ​ថា ចាញ់​ ពីរ​លើក​ដែរ​ក្នុង​លីគ​កំពូល​បារាំង ក្រោយ​លេង​បាន​ ២៧​ប្រកួត (ក្នុង​នោះ​ឈ្នះ ២៣​ដង និង​ស្មើ ២​ដង)៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់