• 2018-02-20 00:54:18
  • បាល់ទាត់

Aguero វៃ​អ្នក​គាំទ្រ​ ខណៈ​ Pep ឈ្លោះ​ជាមួយ​បុគ្គលិក​ Wigan នៅ​ FA Cup

  • 2018-02-20 00:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ធ្លាក់​ចេញ​ពី​ពាន​ FA Cup យ៉ាង​ភ្ញាក់​ផ្អើល​ក្រោយ​ចាញ់​ Wigan ១​ទល់​នឹង​០​កាល​ពី​យប់​មិញ។

យ៉ាង​ណា​ពេល​ប្រកួត​ចប់​ ក្រុម​ទាំង​ពីរ​មិន​បាន​បញ្ចប់​ដោយ​ងាយ​ស្រួល​ទេ​គឺ​មាន​អំពើ​ហិង្សា​មួយ​ចំនួន​បាន​ផ្ទុះ​ឡើង។​ ទី​មួយ​គឺ​ការ​ប៉ះ​ទង្គិច​រវាង​ Sergio Aguero និង​អ្នក​គាំទ្រ​ Wigan។ ខ្សែ​ប្រយុទ្ធ​ City បាន​វាយ​អ្នក​គាំទ្រ​ដែល​រត់​ចូល​ក្នុង​ទីលាន​។

ទីពីរ​គឺ​​ហិង្សា​ពី​អ្នក​គាំទ្រ​ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​ផ្ទាល់​ជាមួយ​សន្តិសុខ​ ដោយ​ពួកគេ​បាន​ចោល​របស់របរ​ រួម​ទាំង​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​ចូល​ទៅ​ក្នុង​ទីលាន​ ​ក្រោយ​ខឹង​សម្បារ​ពី​បរាជ័យ​របស់​ក្រុម។ ​មួយ​ករណី​ទៀត​គឺ​ Pep Guardiola បាន​ប្រកែក​គ្នា​តឹង​សរសៃ​.​ក​ជាមួយ​បុគ្គលិក​ក្រុម​ Wigan នៅ​មុខ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់។

ហេតុការណ៍​ទាំង​៣​ នៅ​ថ្ងៃ​តែ​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ ហើយ​ FA សម្រេច​ដាក់​ពិន័យ​យ៉ាង​ណា​នោះ​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់