• 2018-02-18 01:07:51
  • បាល់ទាត់

Lukaku ស៊ុត២គ្រាប់ឲ្យ Man Utd កក់កៅអី FA Cup វគ្គ៨ក្រុម

  • 2018-02-18 01:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយពាន FA Cup ក្រោយយកឈ្នះ Huddersfield Town ២ទល់នឹង០។

នៅប្រកួតនៅជុំទី៥កាលពីយប់មិញ ខ្សែប្រយុទ្ធជួរមុខ Romelu Lukaku បានបង្ហាញភាពលេចធ្លោខ្លាំងជាងគេ បន្ទាប់ពីរកបាន២គ្រាប់ម្នាក់ឯងសុទ្ធតែជាបាល់ដាច់ស្អាតៗ បញ្ជូនឲ្យពីសំណាក់មិត្តរួមក្រុម នៅនាទី ទី៣ និង៥៥។

សម្រាប់វគ្គបន្ទាប់ក្រុមរហស្សនាមថា បិសាចក្រហមនឹងប៉ះជាមួយ Brighton ដែលបានយកឈ្នះ Coventry ក្នុងលទ្ធផល ៣ទល់នឹង១ នៅថ្ងៃជាមួយគ្នា៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់