• 2018-02-15 01:20:47
  • ប្រវត្តិ​​

Ronaldo ​ក្លាយ​ជា​កីឡាករ​ល្អ​ដាច់​គេ​រក​បាន​១០០​គ្រាប់​នៅ Champions League

  • 2018-02-15 01:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​រក​គ្រាប់​បាល់​បាន​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​ធ្វើ​ឱ្យ Cristiano Ronaldo ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​អាច​រក​បាន​១០០​គ្រាប់​ឱ្យ​ក្លឹប​តែ​មួយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ។

អាយុ​ច្រើន ប៉ុន្តែ​ហាក់​ដូចជា​មិន​មែន​ជា​បញ្ហា​សម្រាប់​កីឡាករ Ronaldo ​ឡើយ ​ដោយ​រូបគេ​តែងតែ​រក​គ្រាប់​បាល់​បាន​ជា​និច្ច ​ជា​ពិសេស​ក្នុង​ការ​ប្រកួត​ធំ​ៗ។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម PSG នេះ ​កីឡាករ​មាន​ប្រាក់​ពលកម្ម​ច្រើន​ជាង​គេ​នៅ Real Madrid ​នេះ ​រក​បាន​២​គ្រាប់​ជួយ​ក្រុម​ឱ្យ​ឈ្នះ ៣-១ ​ថែម​ទៀត។

មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ទេ ​ប៉ុន្តែ Ronaldo ​ក៏​បាន​បង្កើត​កំណត់ត្រា​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ ​ដោយ​រូបគេ​ជា​កីឡាករ​រក​បាន​១០០​គ្រាប់​មុន​គេ​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ។ ​កីឡាករ​តាម​ពី​ក្រោយ​មាន Lionel Messi ​ដែល​ទើប​រក​បាន​៩៧​គ្រាប់៕

ប្រភព៖ Yoodaily ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់