• 2018-01-16 03:11:27
  • វិភាគ

កែ ឡេង បង្ហើប​ផលវិបាក​ក្នុង​ការ​ចូល​កាន់​ជា​គ្រូ​ជម្រើស​ជាតិ

  • 2018-01-16 03:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ស្រី​ កែ ឡេង បាន​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​​ចុង​ឆ្នាំ​២០១៧ ​ក្រោយ​ពេល​ឈ្នះ​មេដាយ​មាស​​​​ប៉េតង់​ពិភព​លោក​៣ ដង​​រួច​មក។ ​

អ្នក​ស្រី​ កែ ឡេង

​កីឡា​ការិនី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​ជា​គ្រូបង្វឹក​នេះ​មិន​ងាយ​ស្រួល​ឡើយ។ ផលវិបាក​គឺ​អ្នក​ស្រី​ព្រួយបារម្ភ​មិន​អាច​​ធ្វើ​ឲ្យ​​សិស្ស​មាន​សមត្ថភាព​ខ្ពស់​ប្រជែង​យក​មេដាយ​បាន។ ​ចំណុច​មួយ​ទៀត​​​គឺ​ខ្លួន​​ធ្លាប់​តែ​ប្រកួត​ខ្លួន​ឯង​ ដូច្នេះ​នៅ​ពេល​ឃើញ​សិស្ស​ប្រកួត​ខ្លាច​ធ្វើ​មិន​បាន​ល្អ​ ដែល​អាច​ធ្វើ​មាន​ផល​ប៉ះ​ពាល់​ដល់​កេរ្តិ៍ឈ្មោះ​​ក្រុម​។

​អ្នក​ស្រី​បន្ត​ថា ​ទោះ​ជា​យ៉ាង​ណា​ការ​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​​​មិន​មាន​ភាព​ងាយ​ស្រួល​ដូច​ប្រកួត​ខ្លួន​​​អ្នក​ស្រី​​ឡើយ ដោយ​សារ​អ្នក​ស្រី​មាន​បទ​ពិសោធ​ និង​ដឹង​ពី​កម្រិត​សមត្ថភាព​ដៃ​គូ​ជាង​សិស្ស​របស់​ខ្លួន។ ​បើ​ទោះ​​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ប៉េតង់​ជម្រើស​ជាតិ​ហើយ​ក្ដី​ ក៏​អ្នក​ស្រី​អាច​មាន​សិទ្ធ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ ឲ្យ​កម្ពុជា​បាន ពី​ព្រោះ​មិន​ទាន់​មាន​ក្មេង​ៗ ដែល​អាច​ជំនួស​កន្លែង​របស់​ខ្លួន​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់