• 2018-01-06 00:15:30
  • បាល់ទាត់

Lingard និង Lukaku ស៊ុតម្នាក់មួយគ្រាប់នាំ Man Utd ទៅជុំទី៤ FA Cup

  • 2018-01-06 00:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បានក្លាយជាក្រុមទី២ កក់កៅអី FA Cup ជុំទី៤ជាមួយ Liverpool បន្ទាប់ពីយកឈ្នះ Derby County ២ទល់នឹង០។

ក្រុមរហស្សនាមថាបិសាចក្រហម លេងបានយ៉ាងល្អក្នុងជំនួបនៅ Old Trafford យប់មិញ ដោយក្នុងវគ្គទីមួយមានឱកាសស៊ុតច្បាស់ៗជាច្រើនបាល់តែ មិនមានសំណាងដោយសារ Derby លេងរបៀបការពារច្រើន និងបាល់ខ្លះត្រូវបុកបង្គោលទី។

យ៉ាងណានៅវគ្គទី២ ម្ចាស់ផ្ទះរកឃើញគ្រាប់ទីមួយនៅនាទី ៨៤ជាថ្វីជើងតារាជើងស៊ុត Lingard និងគ្រាប់ទី២ជាបាល់ដាច់មាត់នៅនាទី៩០ ស៊ុតបញ្ចូលទីដោយ Romelu Lukaku។ ចប់ការប្រកួតនេះទៅក្រុមលោក Jose Mourinho មានពេលសម្រាករហូត១០ថ្ងៃមុនការប្រកួត Premier League ប៉ះ Stoke City នៅសប្ដាហ៍ទី២៣៕

ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់