• 2018-01-04 04:37:42
  • វិភាគ

Ronaldo ប្រេស៊ីល​ ថា​​ Messi និង​ CR7 មិន​ងាយ​ដល់​កំពូល​ទេ​បើ​លេង​សម័យ​លោក​

  • 2018-01-04 04:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldo Nazario ឬ​ Ronaldo ប្រេស៊ីល​បាន​និយាយ​ថា​ Cristiano Ronaldo និង​ Lionel Messi លេង​បាល់​ក្នុង​សម័យ​ដែល​មាន​ការ​ប្រកួត​ប្រជែង​តិច​ ពោល​គឺ​មាន​ភាព​ងាយស្រួល​ជាង​បើ​ធៀប​នឹង​បាល់ទាត់​សម័យ​លោក។

Ronaldo Nazario

អតីត​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ពិភពលោក​ គឺ​ជា​ស្ដេច​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​​ជាង​១០​ឆ្នាំ​មុន​ ធ្លាប់​ជួយ​ប្រេស៊ីល​រង​ជើង​ឯក​ World Cup ឆ្នាំ​១៩៩៨ និង​ឈ្នះ​ World Cup ឆ្នាំ​២០០២។ Ronaldo ទទួល​ស្គាល់​​ Messi និង​ Cristiano Ronaldo នៅ​តែ​ជា​គូ​ប្រជែង​ដ៏​ធំ​ផ្ដាច់​​គេ​​នា​បាល់ទាត់​សម័យ​ទំនើប​នេះ តែ​ថា​បើ​ធៀប​នឹង​សម័យ​លោក​វិញ​ពួកគេ​មិន​ងាយ​ស្រួល​ដូច​បច្ចុប្បន្ន​ទេ។

“នៅ​សម័យ​របស់​ខ្ញុំ​ មាន​ការ​ប្រជែង​គ្នា​ខ្ពស់​ជាង​ និង​ខ្លាំង​ជាង។ ខ្ញុំ​ត្រូវ​ការ​ប្រជែង​គ្នា​ធ្វើ​ជា​កីឡាករ​កំពូល​របស់​ពិភពលោក​ជាមួយ​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​មាន​ដូចជា Zinedine Zidane, Rivaldo, Luis Figo, និង​ Ronaldinho ជា​ដើម ដូច្នេះ​គ្រា​នោះ​គឺ​លំបាក​ណាស់៕

ប្រភព៖ Marca ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់