• 2017-12-24 03:09:16
  • បាល់ទាត់

Kane ទាត់​បាន​៣​គ្រាប់​យប់​មិញ តាម​ស្មើ​កំណត់​ត្រា​មួយរបស់ Alan Shearer

  • 2017-12-24 03:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane ខ្សែ​ប្រយុទ្ធ​របស់ Spurs​ បាន​តាម​ស្មើ​កំណត់​ត្រា​ទាត់​បញ្ចូល​ទី​​ច្រើន​ជាង​គេ​នៅ Premier League ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​របស់​អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Alan Shearer បន្ទាប់​ពី​ទាត់​បាន​៣​គ្រាប់​កាល​ពី​យប់​មិញ។

Kane រក​បាន​៣៦​គ្រាប់​ហើយ នៅ​ក្នុង​ Premier League សម្រាប់​ឆ្នាំ​២០១៧​​ ដែល​ចំនួន​នេះ​តាម​កំណត់​ត្រា​របស់​លោក Alan Shearer ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ​១៩៩៥ ពេល​លេង​នៅ Blackburn Rovers។

ការ​ប្រកួត​កាល​ពី​យប់​មិញ កីឡាករ​វ័យ​២៤​ឆ្នាំ​​បាន​ទាត់​ប៉េណាល់​ទី​ចូល​១​គ្រាប់​នៅ​វគ្គ​ទី​មួយ មុន​ពេល​ស៊ុត​បាន​២​គ្រាប់​ទៀត​នៅ​វគ្គ នាំ Spurs ឈ្នះ Burnly ៣-០ រំកិល​មក​លេខ​៥​​នៃ​តារាង EPL ហើយ​ក៏​ជាគ្រាប់​ទី​១៥​របស់​នៅ​ Premier Leagueរដូវ​កាល​២០១៧-១៨​នេះ​ដែរ។ កំណត់​ត្រា​របស់ Harry Kane ៣៦​គ្រាប់​នេះ​​ក៏​បាន​ធ្វើ​ឲ្យ​គេ​ឈរ​លើ Thierry Henry (៣៤​គ្រាប់ ឆ្នាំ ២០០៤) និង Robin van Persie (៣៥​គ្រាប់​ឆ្នាំ​២០១១) ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់